Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

តារា​វ័យក្មេង​៦រូប​ដែល​ឥទ្ធិ​ពល​បំផុត​ប្រចាំ​ឆ្នាំ​

Billboard ទើប​តែបញ្ចេញនូវបញ្ជីរ​ឈ្មោះ​តារា​វ័យ​ក្មេង​អាយុក្រោម 21 ចំនួន​ 21 រូប​ដែល​មាន​ឥទ្ធិពល​​បំផុត​ប្រចាំឆ្នាំ។
តែ​ថ្ងៃនេះ COM ទំព័រ​សិល្បះ​កំសាន្ត សូម​លើក​យក​តែ 6 រូប​មក​បង្ហាញ​ប្រិយមិត្ត ។



1. Lord


ម្ចាស់​បទ​ចំរៀង​ Royal ​វ័យ​​ត្រឹម​​តែ​​១៧ ឆ្នាំ​​តារា​​ចម្រៀង​​សញ្ជាតិ​​នូវែល​ហ្សេឡង់​ Lorde បាន​​ទទួល​​ជោគ​ជ័យ​​ក្នុង​​អាជីព​​​សិល្បៈ​​របស់​​នាង​យ៉ាង​ខ្លាំង​។ Lorde ទើប​តែ​​ចេញ​​អាល់​ប៊ុម​​ដំបូង​​របស់​​នាង​​កាល​​ពី​​ពាក់​​កណ្ដាល​​ឆ្នាំ​​​2013​​ ប៉ុន្តែ​​វា​បាន​​ធ្វើ​​ឲ្យ​កេរ្តិ៍​ឈ្មោះ​​របស់​​នាង​​ល្បី​ល្បាញ​​ពេញ​​ពិភព​លោក និង​​ធ្វើ​​ឲ្យ​​នាង​​ទទួល​​បាន​​ពាន​​រង្វាន់​​ក្នុង​​កម្ម​វិធី​​ធំ​ៗ​​ជា​​ច្រើន​ ជា​​ពិសេស​​ពាន​​រង្វាន់​ Grammy​ Awards​ ចំនួន​​ពីរ គឺ​​ពាន​​រង្វាន់ ​Song ​of the Year និង​Best Pop Solo Performance   ។ ហើយ​ថ្មីៗ​នេះ​​នាង​ទទួល​បាន​ចំនាត់​ថ្នាក់​លេខ​មួយ​ជាតារា​ចំរៀង​វ័យ​ក្មេង​ដែល​មាន​ឥទ្ធិ​ពល​ប្រចាំ​ឆ្នាំ​ក្នុង​តារាង​ Billboard។

ចុចលេខខាងក្រោមដើម្បីអានបន្ត
[next]
2.  5 Seconds of Summer



ក្រុម​ចំរៀង​ Rock​ វ័យ​ក្មេង​របស់​អូស្ត្រាលី​ 5 Seconds of Summer រឺ 5SOS បាន​ទទួល​ចំនាត់​ថ្នាក់​លេខ 2 ជា​​តារា​​វ័យ​​ក្មេង​​ដែល​មាន​​ឥទ្ធិ​ពល​​ប្រចាំ​​ឆ្នាំ​ក្នុង​តារាង​ Billboard។ 5SOS មាន​​សមា​ជិក​​ចំនួន​ 4​ រូប​​គឺ​​ Michael Clifford , Luke Hemmings , Calum Hood និង Ashton Irwin។


ចុចលេខខាងក្រោមដើម្បីអានបន្ត
[next]

3. Justin Bieber


តា​រាង​ចំរៀង​វ័យ​ក្មេង​ដែល​សំបូរ​ទៅ​ដោយ​រឿង​រ៉ាវ​ក្តី​ក្តាំ​ និង​រឿង​ស្នេហា​ដ៏​រញេ​រញៃ​រូប​នេះ​បាន​ទទួល​នូវ​ចំនាត់​ថ្នាក់​លេខ3​។ ទោះ​បី​ជា​គេ​សំបូរ​ទៅ​ដោយ​រឿង​រ៉ាវ​ជា​ច្រើន​ក្តី​ក៏​ប្រជា​ប្រិយ​ភាព​របស់​គេ​នូវ​តែ​​មិន​អន់​ថយ​ប៉ុន្មាន​នោះទេ។

ចុចលេខខាងក្រោមដើម្បីអានបន្ត
[next]
4. Martin Garrix



Martin Garrix គឺជា DJ វ័យ​​ក្មេង​​ដ៏​ល្បី​​មួយ​​រូប​​ដែល​​គាត់​​ទទួល​​បាន​​នូវ​​ចំនាត់​​ថ្នាក់​​ 4 ​នៅ​​​ក្នុង​​តារាង​ Billboard ។ Animals ជា​បទ​​ភ្លេង  Remix ដ៏​​ពេញ​​និយម​​របស់​​គេ​ដែល​​មាន​​​មនុស្ស​​​ចូល​​ទស្សនា​​សរុប​​ប្រមាណ​​ជាង​ 300​​លាន​​ដង។

ចុចលេខខាងក្រោមដើម្បីអានបន្ត
[next]
5. Fifth Harmony



Fifth Harmony ក្រុម​ចំរៀង​ស្រី​របស់​សហរដ្ឋអាមេរិច ដែល​ប្រសូត​ចេញ​ពី​កម្ម​វិធី The X-Factor ។ Fifth Harmony មាន​សមាជិក 5 រូប គឹ  Ally Brooke Hernandez, Normani Hamilton, Dinah Jane Hansen, Camila Cabello, និង Lauren Jauregui។ ក្រុម​ចំរៀង​មួយ​នេះ​ទទួល​បាន​ចំនាត់​ថ្នាក់​លេខ5 ក្នុង​តារាង Billboard។

ចុចលេខខាងក្រោមដើម្បីអានបន្ត
[next]

6. Austin Mahone



Austin Mahone តារា​ចំរៀង​វ័យ​ក្មេង រូប​រាងសង្ហារ ម្ចាស់​បទ What About Love ក៏​ទទួល​បាននូវចំនាត់​ថ្នាក់​ផងដែរ​ក្នុង​តារាង Billboard គឺចំនាត់​ថ្នាក់​លេខ 6។

ប្រភព ៖  Billboard
អត្ថបទដោយ ៖  Mr Play
តារា​វ័យក្មេង​៦រូប​ដែល​ឥទ្ធិ​ពល​បំផុត​ប្រចាំ​ឆ្នាំ​ Reviewed by Unknown on 3:01 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.